ការសម្រេចចិត្តដាក់ថ្ងៃទី៣០ មិថុនា ធ្វើជាថ្ងៃបុណ្យជាតិឈប់សម្រាកពេញមួយថ្ងៃ កើតឡើងក៏ព្រោះតែក្រុមប៉ារ៉ាហ្កាយ បង្កើតប្រវត្តិសាស្ត្រទម្លាក់ក្រុមម្ចាស់ជើងឯក ៤សម័យកាល អាល្លឺម៉ង់ ពី World Cup 2026។ ប៉ារ៉ាហ្កាយ ក៏រកបានកៅអីឡើងទៅវគ្គ ១៦ក្រុម លើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ 

ក្រោយពីជ័យជម្នះនោះ​ ប្រធានាធិបតីប៉ារ៉ាហ្កាយ ក៏បានបង្ហោះរូបភាពលើបណ្តាញសង្កម X ជាមួយនឹងរូបភាព​ រូប លោកបានចុះហត្ថលេខាក្រឹត្យ ដាក់ថ្ងៃប្រកួតឈ្នះអាល្លឺម៉ង់ ជាថ្ងៃបុណ្យជាតិឈប់សម្រាក។ 

លោក Pena ប្រធានាធិបតីប៉ារ៉ាហ្កាយ ក៏បានភ្ជាប់សារថា នោះគឺជាថ្ងៃសម្រាប់អបអរទូទាំងប្រទេស ព្រោះតែជាជ័យជម្នះលើក្រុមដ៏ខ្លាំង ដែលមានប្រវត្តិសាស្ត្រខ្លាំងពូកែ ក្នុងប្រវត្តិ World Cup ហើយជ័យជម្នះនោះ ប្រៀបបានជាកម្លាំងរបស់ក្រុមកីឡាករប៉ារ៉ាហ្កាយ ដែលមិនចុះចាញ់ងាយៗ។ 

ការបំបាក់ក្រុមខ្លាំងអាល្លឺម៉ង់នោះ មិនត្រឹមតែការយកឈ្នះតែនៅក្នុងវិស័យកីឡាតែមួយមុខនោះទេ ប៉ុន្តែវាបា នពិពណ៌នា ពីជ័យជម្នះដ៏មានមោទកភាពបំផុតមួយ សម្រាប់ប៉ារ៉ាហ្កាយ សមនឹងទទួលបានការអបអរទូទាំង ប្រទេស។

ក្រុមប៉ារ៉ាហ្កាយ បានឆ្លងកាត់ការប្រកួតដ៏តានតឹងមួយ ជាមួយនឹងអាល្លឺម៉ង់ ក្នុងជំនួប World Cup 2026 ថ្ងៃទី៣០ មិថុនា ដោយការប្រកួតឈានដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ ប៉ារ៉ាហ្កាយ យកឈ្នះការប្រកួត ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៤-៣ ក្រោយពីការប្រកួតស្មើគ្នា រយៈពេល ១២០នាទី។

ចំណែកការប្រកាសពីថ្ងៃបុណ្យជាតិឈប់សម្រាក ក្រោយជ័យជម្នះដ៏ធំប្រចាំការប្រកួតបាល់ទាត់ពិភពលោក ប៉ារ៉ាហ្កាយ ជាប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូង ទី២ ដែលបានប្រកាសថ្ងៃបុណ្យឈប់សម្រាកទូទាំងប្រទេស ក្រោយជ័យជម្នះ ទល់នឹងក្រុមអាល្លឺម៉ង់ ក្នុងការប្រកួតលើកនេះ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa ក៏បានប្រកាសពីថ្ងៃបុណ្យឈប់សម្រាក ១ថ្ងៃ ដើម្បីអបអរជ័យជម្នះរបស់ក្រុម ប្រកួតឈ្នះអាល្លឺម៉ង់ លទ្ធផល ២-១ អំឡុងការប្រកួតវគ្គចែកពូល E នៅ World Cup 2026 ដែរ៕